កីឡា

James McAtee ត្រៀមចាកចេញពី Man City ចូលរួម Nott’s Forest ក្នុងតម្លៃ៣០លានផោន

GOAL

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Nottingham Forest បានជិតនឹងចចារទិញបានកីឡាករ James McAtee ហើយបន្ទាប់ការព្រមព្រៀង ជាសំដីជាមួយនឹងក្លឹបមេឃខៀវ Man City។

មកដល់ពេលនេះកិច្ចព្រមព្រៀង ជាលាយលក្ខណអក្សរក៏ បានត្រៀម រួចរាល់ដែរដើម្បី អាចផ្ទេរកីឡាករខ្សែបម្រើរូប នេះទៅកាន់ក្លឹប Nott’s Forest ក្នុងតម្លៃខ្លួន ប្រមាណជា៣០ លានផោនប៉ុន្តែជាមួយ នឹងលក្ខខណ្ឌទិញ ត្រឡប់មកវិញផងដែរ។

កីឡាករ McAteeក្នុងវ័យ ២២ឆ្នាំនិងទំរង់លេង បច្ចុប្បន្នជឿជាក់ថា នឹងអាចផ្តល់ឲ្យ Forest នូវកម្លាំងបន្ថែមទៀត ត្រៀមការប្រកួតរដូវ កាលក្រោយខណៈដែលក្លឹបនេះធ្វើបានល្អណាស់ កាលពីរដូវកាលមុន ដោយបញ្ចប់បានលេខរៀងទី៧ក្នុងតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top