ទោះបីជាបានគ្រប់គ្រង បាល់ បានទៅដល់៦២ភាគរយ នៃការប្រកួតកាលពីយប់មិញ ក្តីប៉ុន្តែម្ចាស់ផ្ទះ Man UTD ដែលបានបើកទ្វារដូវកាលថ្មី ដំបូងប្រកួតយប់មិញនេះ មិនអាចធ្វើអ្វីក្រុមភ្ញៀវ Arsenal បានឡើយ ។
លទ្ធផលមិនត្រឹមតែប៉ុណ្ណោះ គឺបានត្រឹមធ្វើឲ្យ Man UTD ទទួលរងបរាជ័យក្នុងលទ្ធផល១ទល់នឹង០ដោយក្នុងនោះកីឡាករ Calafiori គឺជាអ្នករកគ្រាប់បាល់តែមួយគត់ នៅក្នុងការប្រកួតនេះ។
ម្ចាស់ផ្ទះ Man UTD ព្យាយាមស៊ុតបញ្ចូលទីដល់ទី២២ដង ចំគោលដៅ៧ដងតែមិនមានសំណាងសោះឡើយ ខណៈដែលក្រុមភ្ញៀវព្យាយាម ស៊ុតបានតែ៩ដងហើយចំគោលដៅ៣ដងតែបែរជាអាចរកបាន១គ្រាប់យក៣ពិន្ទុត្រឡប់ទៅផ្ទះវិញ។
សំពាធសម្រាប់គ្រូបង្វឹកលោក Ruben Amorim កាន់តែខ្លាំងឡើងដោយសារតែទើបតែបាន ទិញកីឡាករខ្សែប្រយុទ្ធចំណូលថ្មីដល់ទៅ៣នាក់ ទៅហើយតែមិនអាចរកគ្រាប់បាល់បាននៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
