យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Harry Kane បានធ្វើការលើកឡើងឲ្យក្លឹប Bayern Munich គួរពិចារណាក្នុងការទិញ បន្ថែមកីឡាករចំណូលថ្មី ជាច្រើននាក់ទៀត។
ការលើកឡើងនេះធ្វើនៅក្រោយពេល ដែលទទួលជ័យជំនះទាំងប្រផិតប្រផោយលើកពានរង្វាន់ Super Cup ពីក្រុម Stuttgart ដែលជាក្រុមមួយដែលមានឈុតកីឡាករតូចបំផុត ដែល Bayern ធ្លាប់លេងប៉ះជាមួយប៉ុណ្ណោះ។
យ៉ាងណាក្តីរដូវកាលនេះ ក្លឹបបានទិញកីឡាករមួយចំនួនរួចមកហើយដូចជា Luis Diaz, Jonathan Tahនិង Tom Bischol ជាដើមខណៈដែលលទ្ធផល យប់មិញ Bayern បានយកឈ្នះ Stuttgart ក្នុងលទ្ធផលត្រឹមតែ២ទល់នឹង១៕
ប្រែសម្រួល៖ស៊ុនលី
