កីឡា

លោក Cristiano Ronaldo ផ្តល់អំណោយសម្រាប់គូដណ្តឹងនាង Georgina Rodriguez នូវនាឡិកា Porsche និង Patek Philippe តម្លៃរាប់ម៉ឺនដុល្លារ

Photo by Instagram/@georginagio

ព័រទុយហ្គាល់៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បន្ទាប់ពីស្នើសុំឲ្យមិត្តស្រីរបស់លោក គឺនាង Georgina Rodriguez ជាមួយនឹងចិញ្ចៀនពេជ្រដ៏ប្រណីតដែលមានតម្លៃរាប់លានដុល្លារ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក លោក Cristiano Ronaldo បានបង្ហាញអំណោយដ៏ប្រណិតជាច្រើនរួមមានរថយន្តអគ្គិសនី Porsche នាឡិកាទំនើប និងកាបូបរបស់អ្នករចនាម៉ូដល្បី។

នាង Georgina បានប្រកាសពីការភ្ជាប់ពាក្យរបស់គូស្នេហ៍កាលពីថ្ងៃទី ១១ ខែសីហា ដោយបង្ហោះរូបថតបង្ហាញពីចិញ្ចៀនពេជ្រដ៏ធំនៅលើម្រាមដៃរបស់នាង។ ចិញ្ចៀនដែលមានពេជ្ររាងពងក្រពើទំហំរង្វង់ ៥ សង់ទីម៉ែត្រមានតម្លៃចន្លោះពី ២ លានទៅ៥លានដុល្លារ បើយោងតាមអ្នកជំនាញផ្នែកគ្រឿងអលង្ការ។

យោងតាមគេហទំព័រ The Sun  បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ លោក Ronaldo មិនបានឈប់ជាមួយនឹងអំណោយនោះទេ។ លោកបានចំណាយប្រាក់ជាង ៣៦៥,០០០ ដុល្លារសម្រាប់អំណោយបន្ថែមសម្រាប់គូដណ្តឹងរបស់លោក។ តម្លៃថ្លៃបំផុត គឺរថយន្ត Porsche Taycan អគ្គិសនីពណ៌ស ដែលមានតម្លៃ ១០៥,០០០ ដុល្លារ។

កីឡាករបាល់ទាត់វ័យ ៤០ ឆ្នាំរូបនេះក៏បានផ្តល់អំណោយដល់នាង Georgina នាឡិកាប្រណីតចំនួន ២ គឺ Audemars Piguet តម្លៃ ៧១,000 ដុល្លារ និង Patek Philippe មានតម្លៃ ៥៧,000 ដុល្លារ កាបូបអ្នករចនាម៉ូដពី Dior និង Louis Vuitton តម្លៃ ៩,៥០០ ដុល្លារ និងរ៉ូប និងអាវធំមានតម្លៃ ២៥,000 ដុល្លារទៀត។

ប្រភពមួយបានលាតត្រដាងជាមួយ The Sun ថា លោក Ronaldo និងនាង Georgina គ្រោងនឹងរៀបការក្រោយព្រឹត្តិការណ៍ World Cup  2026 ដែលលោក Ronaldo និងព័រទុយហ្គាល់មានបំណងចង់ឈ្នះពាន។ អ្នកទាំង ២ នាក់កំពុងត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ព្រឹត្តិការណ៍ “ម្តងក្នុងមួយជីវិត”។

លោក Ronaldo និងនាង Georgina បានជួបគ្នានៅឆ្នាំ ២០១៦ នៅពេលនាងកំពុងធ្វើការនៅហាង Gucci ក្នុងទីក្រុង Madrid ។ ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាអស់រយៈពេល៧ឆ្នាំ និងចិញ្ចឹមកូន៥នាក់ ។ ពួកគេមានកូនស្រី ២ នាក់គឺ Alana (អាយុ ៧ ឆ្នាំ) និង Bella (៣ឆ្នាំ) ។ គួរឲ្យសោកស្ដាយ ប្អូនប្រុសភ្លោះរបស់ Bella គឺ Angel បានទទួលមរណៈភាពភ្លាមៗបន្ទាប់ពីកំណើត។នាង Georgina ក៏មើលថែកូនៗរបស់ Ronaldo គឺ Cristiano Jr. (១៥ឆ្នាំ) និងកូនភ្លោះ Mateo និង Eva Maria (៨ឆ្នាំ)៕

Most Popular

To Top