The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធជើងចាស់ Jamie Vardy កំពុងព្យាយាមសម្លឹងមើលឳកាសក្នុងការចូលរួមជាមួយនឹងក្លឹប Celtic បន្ទាប់ពីបានចាកចេញពីក្លឹប Leicester City កាលពីដើមឆ្នាំ។
ប្រភពដដែលបានសរសេរទៀតថាកីឡាកររូបនេះមានបំណងចង់វិលត្រឡប់ធ្វើការជាមួយនឹងអតីតគ្រូបង្វឹកក្លឹប Leicester City គឺលោក Brendan Rodgers ដែលបច្ចុប្បន្នកំពុងបង្វឹកឲ្យក្លឹប Celtic។
គួរឲ្យដឹងដែរថា Vardy បានក្លាយទៅជាវិរៈបុរសរបស់ក្លឹប Leicester City ក្រោយការបង្ហាញខ្លួនបានទៅដល់៥០០ ប្រកួតរកបានគ្រាប់បាល ២០០គ្រាប់និងជួយឲ្យក្លឹបលើកពានរង្វាន់លីគកំពូលអង់គ្លេសជាប្រវត្តិសាស្ត្រនិងពាន FA Cup ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
