យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាខ្សែការពារ Man City កីឡាករ Manuel Akanji នឹងត្រូវគេដឹងថាធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗខាងមុខនេះក្រោយមានព័ត៌មានអំពីទំនាក់ទំនងជាមួយនឹងក្លឹបតួគី Galatasaray ។
តាមតម្លៃទីផ្សារបច្ចុប្បន្នខ្សែការពាររូបនេះអាចមានតម្លៃខ្លួនប្រហែលជា១៥លានផោនប៉ុណ្ណោះ។ការសម្រេចចិត្តចាកចេញក៏ដោយសារតែកីឡាករមិនសូវទទួលបានការគាំទ្រទៀតឡើយពីសំណាក់គ្រូបង្វឹកហើយក៏ឹងមិនស្ថិតនៅក្នុងផែនការរបស់ Man City នៅរដូវកាលក្រោយដែរ។
ម្ចាស់ពានលីគកំពូលតួគីនេះក្រៅតែពីបានត្រៀមលុយ១៥លានផោនហើយក៏បានត្រៀមកញ្ចប់ចរចាជាមួយនឹងកីឡាករអ្នកចាំទីរបស់ Man City កីឡាករសញ្ជាតិប្រេស៊ីល Ederson និងកីឡាករខ្សែបម្រើ Gundogan ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
