យោងតាមការចេញផ្សាយរបស់The Goal បានឲ្យដឹងថាក្លឹប Spurs បានដាក់គោលដៅដ៏សំខាន់មួយក្នុងការចរចាកីឡាករឆ្នើម Morgan Rogers ពីក្លឹប Aston Villa ។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីបានទទួលបរាជ័យក្នុងការចរចាជាមួយនឹងកីឡាករ Eberechi Eze ហើយជឿជាក់ថាយ៉ាងណាក្តី Aston នឹងមិនព្រមលក់កីឡាករ Rogers ក្នុងតម្លៃធូរថ្លៃនោះឡើយ។
មកទល់ពេលនេះ Aston Villa មិនបានបង្ហាញបំណងចង់លក់កីឡាករ Rogers ឡើយខណៈដែលកុងត្រារបស់គាត់មានរហូតទៅដល់ឆ្នាំ២០៣០ នៅឡើយប៉ុន្តែប្រសិនរឿងនេះអាចទៅរួចកីឡាករនឹងមានតម្លៃខ្លួនអាចលើសពី ៨០លានផោនឯណោះ៕
ប្រែសម្រួល៖ ស៊ុនលី
