The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid និងក្លឹប AT Madrid ផងសុទ្ធតែស្ថិតនៅក្នុងចំណោម ក្លឹបទាំងឡាយដែលមានបំណង ចង់បានកុងត្រារបស់កីឡាករខ្សែ បម្រើឆ្នើមវ័យក្មេងម្នាក់របស់បិសាចក្រហម Man UTD។
កីឡាករ Kobbie Mainoo បច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងបញ្ជីកីឡាករឈុតធំរបស់ក្លឹប Man UTD ក្រោយបានបណ្តុះបណ្តាលចេញពី ថ្នាលយុវជនរបស់ក្លឹប នាពេលកន្លងមកហើយបច្ចុប្បន្នកំពុង ស្ថិតជាគោលដៅរបស់ក្លឹបធំៗនៅអឺរ៉ុបផងដែរ។
យ៉ាងណាក្តីការវិលត្រឡប់វិញពីរបួស កាលពីខែធ្នូឆ្នាំកន្លងទៅមក កីឡាករអង់គ្លេសរូបនេះហាក់ដូចជា បានធ្លាក់ចុះពីជម្រើសរបស់គ្រូបង្វឹកលោក Ruben Amorim ដូច្នេះគេជឿជាក់ថាកីឡាករនឹងអាច សម្រេចចិត្តចាកចេញ ប្រសិនបើមិនមានដំណោះស្រាយណា មួយត្រូវបានទទួលទេនោះ។
គួរឲ្យដឹងដែរថាចូលមកដល់រដូវ កាលថ្មីនេះចំនួន២ប្រកួតមកហើយប៉ះនឹងក្រុម Arsenal និងក្រុម Fulham កីឡាករ Mainooគឺមិនបានបង្ហាញខ្លួន ទាល់តែសោះសូម្បីតែមួយនាទី៕
ប្រែសម្រួល៖ស៊ុនលី
