កីឡា

Chelsea ត្រៀមខ្លួនប្រកួតប្រជែង កុងត្រាកីឡាករ Ngumoha ជាមួយនឹង Liverpool

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool និង Chelsea គឺនឹងត្រូវប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វែងដើម្បីកុងត្រា របស់យុវជនឆ្នើមម្នាក់របស់ Liverpool ផ្ទាល់តែម្តង។

កីឡាករ Rio Ngumoha ដែលឈានចូលអាយុ១៧ឆ្នាំ កាលពីសប្តាហ៍កន្លងទៅនេះ គឺជាកីឡាករដែលបានចាកចេញ ពីក្លឹបតោខៀវ Chelsea កាលពីឆ្នាំទៅដើម្បីចូលរួមថ្នាល យុវជនរបស់ក្លឹប Liverpool ។

ការវិវត្តរបស់កីឡាករ បានធ្វើឡើងយ៉ាងលឿន ទាំងទំរង់លេងនិងសមត្ថភាព ហើយបានក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់ឈុតយុវជនរបស់ Liverpoolទៀតផង។

យ៉ាងណាក្តីនៅពេលនេះកីឡាករ នៅមិនទាន់ធ្វើការសម្រេចចិត្តច្បាស់ នៅឡើយទេថានឹងត្រូវបន្តឬវិល ត្រឡប់ក្លឹបចាស់ខណៈដែលក្លឹបទាំងពីរ កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីអាចសុំបន្តកុងត្រាជាមួយនឹងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top