កីឡា

ប្រធានគណៈកម្មការ ប្រដាល់ជប៉ុន ៖ ការស្លាប់អ្នកប្រដាល់ជប៉ុន២នាក់ អាចនឹងបញ្ចប់ការប្រដាល់ របស់ប្រទេសជប៉ុន

តូក្យូ៖ប្រធានគណៈកម្មការប្រដាល់របស់ប្រទេសនេះបានប្រាប់ AFP ក្រោយការស្លាប់របស់អ្នកប្រដាល់ ២ នាក់ ឲ្យដឹងថា ការប្រដាល់របស់ប្រទេសជប៉ុន កំពូងស្ថិតក្នុងដំណាក់កាល ដ៏សំខាន់ ហើយអាចនឹងលែងមាន ប្រសិនបើវាមិនធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាព នៃការប្រកួតបន្តទៀត យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

កីឡាករ Shigetoshi Kotari និងកីឡាករទម្ងន់ស្រាល Hiromasa Urakawa ទាំង ២៨ ឆ្នាំបានប្រកួតដូចគ្នានៅសាល Korakuen ទីក្រុងតូក្យូនៅថ្ងៃទី ២ ខែសីហា ហើយបានស្លាប់ប៉ុន្មានថ្ងៃ ក្រោយបន្ទាប់ពីការវះកាត់ខួរក្បាល។ ការស្លាប់នេះបានអង្រួនពិភពប្រដាល់របស់ជប៉ុន ដល់ចំណុចស្នូល ដោយអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុ និងវិធានការជជែកគ្នា ដើម្បីទប់ស្កាត់សោកនាដកម្មបន្ថែមទៀត។

អគ្គលេខាធិការគណៈកម្មការ ប្រដាល់ជប៉ុន Tsuyoshi Yasukochi បានប្រាប់ AFP ថា ពួកគេមិនអាចមាន លទ្ធភាពក្នុងការទប់ស្កាត់ការឆ្លើយតបរបស់ពួកគេបានទេ ហើយថាអនាគតនៃកីឡានេះស្ថិតក្នុងហានិភ័យ។ លោកបានបន្តថា ប្រសិនបើយើងមិនកែលម្អអ្វីៗទេ កីឡានេះ នឹងមិនអាចបន្តបានទេ បើអ្នកចូលរួមកីឡាមិន អាចកែលម្អអ្វីបានទេ យើងនឹងត្រូវឈប់ ។ ខ្ញុំយល់ថាយើងស្ថិតក្នុង ពេលវេលាដ៏សំខាន់មួយ ដែលកីឡាដែលមានអាយុកាល ប្រហែល១០០ឆ្នាំអាចបាត់បង់សក្តានុពល។

លោកបានបន្ថែមថា ខ្ញុំគិតថា អ្នករាល់គ្នាកំពុងធ្វើការជារៀង រាល់ថ្ងៃជាមួយនឹងផ្នត់គំនិតនោះ។ អាជ្ញាធរប្រដាល់ជប៉ុន កំពុងពិចារណាលើវិធានការថ្មី ដើម្បីធ្វើឲ្យកីឡាកាន់តែមានសុវត្ថិភាព។ ពួកគេរួមបញ្ចូលការធ្វើតេស្តទឹក នោមដើម្បីវាស់ការខះជាតិទឹក និងច្បាប់តឹងរ៉ឹងលើការសម្រកទម្ងន់ យ៉ាងឆាប់រហ័សរបស់អ្នកប្រដាល់។ ការខ្សោះជាតិទឹក ដែលបណ្តាលមកពីការសម្រកទម្ងន់យ៉ាង ឆាប់រហ័សត្រូវបានចាត់ទុកថា ជាកត្តាធ្វើឲ្យខួរក្បាលងាយនឹងហូរឈាម នេះបើយោង តាមសមាគមប្រដាល់ពិភពលោក។

លោក Yasukochi បានបញ្ជាក់ថា អាជ្ញាធរសង្ឃឹមថានឹងប្រកាសផែនការជាក់ស្តែងនៅក្នុងខែកញ្ញា ហើយបានសន្យាថា មនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានភាពបន្ទាន់ខ្លាំង ។ លោកបានអះអាងថា ពេលមនុស្សម្នាក់ស្លាប់ វាជាអ្វីដែលមានឥទ្ធិពលខ្លាំង ។ ប្រសិនបើអ្នកមិនមាន អារម្មណ៍បែបនេះទេ នោះអ្នកមិនមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រដាល់នោះទេ។

ការស្លាប់របស់កីឡាករ Kotari និងកីឡាករ Urakawa បានកើតឡើងតិចជាង ២ឆ្នាំបន្ទាប់ពីអ្នកប្រដាល់ជប៉ុនម្នាក់ទៀត Kazuki Anaguchi បានស្លាប់បន្ទាប់ពីការប្រកួតនៅខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ។ កាលខែឧសភាឆ្នាំនេះ កីឡាករ Ginjiro Shigeoka បានដួលបន្ទាប់ពីការប្រយុទ្ធគ្នានៅទីក្រុង Osaka ហើយបានទទួលការវះកាត់ខួរក្បាល។

JBC បាននិយាយថា បុរសអាយុ ២៥ ឆ្នាំ នៅតែស្ថិតក្នុងសន្លប់ ប៉ុន្តែលែងស្ថិតក្នុងស្ថានភាពគំរាមកំហែង ដល់អាយុជីវិតទៀតហើយ ។ កាលពីសប្តាហ៍មុន អាជ្ញាធរបាននិយាយថា អ្នកប្រដាល់ស្ម័គ្រចិត្តម្នាក់ នៅប្រទេសជប៉ុនមិនបានដឹងខ្លួនវិញ ពីរសប្តាហ៍បន្ទាប់ពីបានទទួលការវះកាត់ ខួរក្បាលជាបន្ទាន់បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ៕

Most Popular

To Top