យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានចូលរួមក្នុងការចរចាទិញយកខ្សែប្រយុទ្ធ Christopher Nkunkuឲ្យបានមុន រដូវក្តៅនេះត្រូវបានបញ្ចប់។
តាមប្រភពដដែលបានសរសេរទៀតថា ក្លឹបអ៊ីតាលីបានព្យាយាមទាក់ទងជាមួយនឹង Chelsea ជាយូរមកហើយដើម្បីចរចា កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះដែលកំពុងមានទំរង់លេងធ្លាក់ខ្លាំង ក្រោមការដឹកនាំរបស់លោក Enzo Maresca ដែលជាគ្រូបង្វឹក។
គួរឲ្យដឹងដែរថា ក្លឹបយក្សអ៊ីតាលី AC Milan គឺជាក្លឹបចុងក្រោយ ដែលបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹង កីឡាកររូបនេះបន្ទាប់ ពីបានបដិសេធក្លឹបជាច្រើនរួចមកហើយ។
កន្លងមកកីឡាករ ដែលអាចមានតម្លៃខ្លួនប្រមាណជា១៧លានផោនរូបនេះ ធ្លាប់មានទំនាក់ទំនងព័ត៌មាន ជាមួយនឹងក្លឹបដូចជា Bayern Munich, RB Leipzig និងក៏ដូចជា Aston Villa ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
