កីឡា

Spurs ឲ្យអាវលេខ៧ ភ្លាមដល់កីឡាករ Simons ក្រោយការផ្ទេរជាផ្លូវការ

GOAL

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Xavi Simons ក្រោយបានផ្ទេរ ចូលរួមក្លឹប Spurs ជាផ្លូវការក្នុងតម្លៃខ្លួន ៥១,៨លានផោន រួចមកហើយកីឡាកររូបនេះ គឺត្រូវបានក្លឹបផ្តល់អាវលេខ៧ ភ្លាមត្រៀមចូលប្រកួតផងដែរ ។

កីឡាករវ័យ២២ឆ្នាំរូបនេះ បានផ្ទេរចូលរួមក្លឹបជាផ្លូវការក្រោយការចរចា ជាច្រើនលើកហើយនឹងត្រូវក្លាយជាកីឡាករលេខ៧ ជំនួសឲ្យកីឡាករកូរ៉េខាងត្បូង Son Heung min ដែលទើបបានសម្រេចចិត្តចាកចេញ ។

គ្រូបង្វឹកថ្មីរបស់ក្លឹបលោក Thomas Frank បានបង្ហាញនូវក្តីរីករាយដែលអាចនាំយកកីឡាករវ័យក្មេងនិងមានការតាំងចិត្តខ្ពស់បែបនេះមកចូលរួមក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top