បរទេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោករកបានប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាលោក Lionel Messi និង Cristiano Ronaldo មានទ្រព្យសម្បត្តិសុទ្ធលើសពីរាប់រយលានដុល្លារ បន្ទាប់ពីអាជីពដ៏អស្ចារ្យរបស់ពួកគេ ក្នុងចំណោមកីឡាករកំពូលទាំងនេះបង្ហាញពីទ្រព្យសម្បត្តិ និងរថយន្តទំនើបដែលម៉ូដែលតម្លៃរាប់លានដុល្លារអាមេរិក។

៥.រថយន្តទំនើប Bugatti Veyron Pur Sang របស់កីឡាករ Karim Benzema ( តម្លៃ ២ លានដុល្លារ)៖កីឡាករ រកបានចំណូល ៨៣០ ,០០០ផោន (១.០៦ លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ជាមួយ Al-Ittihad នៅប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema បានបង្ហាញរថយន្តប្រណិតដ៏គួរឲ្យចាប់អារម្មណ៍។ រថយន្ត Bugatti Veyron Pur Sang មានតម្លៃជាង ១.៩២ លានដុល្លារ។

៤.រថយន្តទំនើបម៉ូដែលLamborghini Veneno របស់កីឡាករ Neymar ( តម្លៃ ៣.២ លានដុល្លារ)៖ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រហែល ៣៥៨ លានដុល្លាររបស់កំពូលកីឡាករប្រេស៊ីល Neymar ជាម្ចាស់រថយន្ត Lamborghini Veneno តម្លៃ ៣.២ លានដុល្លារ ជារថយន្តមួយក្នុងចំណោមរថយន្តចំនួន ១៣ បានផលិត។ លោកបានទិញរថយន្តតម្លៃ ១៤ លានដុល្លាររបស់គាត់ក៏រួមបញ្ចូល Aston Martin Vulcan និង Maserati MC12 ផងដែរ។

៣.រថយន្ត Mercedes AMG One របស់កីឡាករ Erling Haaland (៣,៤ លានដុល្លារ)៖កីឡាករ ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City រកបានចំណូល ៥២៥,០០០ ផោន (៦៧២ ,000 ដុល្លារ) ក្នុងមួយសប្តាហ៍ ជាង ៣៤.៥ លានដុល្លារក្នុងមួយឆ្នាំ។ រថយន្ត Mercedes AMG One ដ៏កម្ររបស់លោក ហើយរថយន្តមួយនេះស្ថិតក្នុងចំណោម ២៧៥ ប៉ុណ្ណោះដែលមានស្រាប់។

២.រថយន្ត Bugatti La Voiture Noire របស់កីឡាករ Cristiano Ronaldo ( តម្លៃ ១៥.៣ លានដុល្លារ)៖ជាមួយនឹងប្រាក់ខែ១៧២លានផោន(២២០ លានដុល្លារ) នៅក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr កំពូលកីឡាករព័រទុយហ្គាល់ Ronaldo ជាម្ចាស់រថយន្ត Bugatti La Voiture Noire តែមួយគត់។ រថយន្តតម្លៃជាង ១៥ លានដុល្លារ ម៉ូដែលឆ្នាំ ២០១៩ នេះត្រូវបានចាត់ទុកថា ជារថយន្ត Bugatti ដ៏កម្រ និងផ្តាច់មុខបំផុត។ ការប្រមូលរថយន្តប្រណីតទាំងមូលរបស់ Ronaldo មានតម្លៃប្រហែល ២៤.៣ លានដុល្លារ។
១.រថយន្ត Ferrari 335 S Spider Scaglietti របស់កីឡាករ Lionel Messi ( តម្លៃ ៣២ លានដុល្លារ)៖រថយន្ត Ferrari 335 S Spider Scaglietti របស់កំពូលកីឡាករ Lionel Messi ទិញក្នុងតម្លៃ ៣២ លានដុល្លារ។ ប្រភេទរថយន្តនេះមានតែ ៤ គ្រឿងប៉ុណ្ណោះ ត្រូវបានផលិតក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយរថយន្តប្រភេទនេះបានដាក់ដេញថ្លៃចាប់ផ្តើមតម្លៃ ២១.៧ លានដុល្លារ ៕
