កីឡា

Newcastle ទីបំផុតសម្រាប់ដាក់តម្លៃខ្លួន សម្រាប់កីឡាករខ្សែប្រយុទ្ធ Isak ហើយ

GOAL

យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថាទីបំផុតក្លឹប Newcastle គឺនឹងត្រូវបង្ខំចិត្តក្នុងការលក់កីឡាករខ្សែប្រយុទ្ធ Alexander Isak ហើយប្រសិនបើក្លឹបដែលចង់បានក្នុងនោះគឺសំដៅលើ Liverpool ហ៊ានឲ្យតម្លៃខ្លួនកីឡាករដល់ទៅ១៣០លានផោន។

ម្ចាស់ក្លឹបរបស់ Newcastle ដែលមានមូលដ្ឋាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត PIF (Public Investment Fund) បានសម្រេចចិត្តថានឹងមិនបន្តរារាំងការចង់ចាកចេញរបស់ខ្សែប្រយុទ្ធស៊ុយអែតនេះទៀតឡើយប្រសិនបើ Liverpool យល់ព្រមទៅលើតម្លៃនេះ។

គួរឲ្យដឹងដែរថាដំបូងឡើយ Liverpool បានបដិសេធទៅនឹងតម្លៃនេះប៉ុន្តែក្រោយមកក៏បានធ្វើការសម្រេចចិត្តសាជាថ្មីដែលនឹងអាចអនុញ្ញាតិឲ្យកីឡាករនឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនបំបែកកំណត់ត្រា១៣០លានផោនពោលគឺជាកំណត់ត្រាលើសកីឡាករ Florian Wirtz ដែលទើបផ្ទេរមកពី Bayer Leverkusen ក្នុងតម្លៃខ្លួនដល់ទៅ១១៦លានផោន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top