កីឡា

Bayern Munich សម្រេចចិត្តរួចរាល់ ចំពោះកុងត្រារបស់ Nicolas Jackson

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayern Munich បានធ្វើការសម្រេចចិត្តរួចរាល់ ហើយក្នុងការដកខ្លួន ចេញពីការចរចា ជាមួយនឹងកីឡាករ Nicolas Jackson។

កីឡាករខ្សែប្រយុទ្ធ សេនេហ្គាល់រូបនេះនិងក្លឹបយក្ស របស់អាល្លឺម៉ង បានទំនាក់ទំនងគ្នា កាលពីដើមសប្តាហ៍កន្លងមក ដើម្បីអាចពិនិត្យលទ្ធភាព ក្នុងការចរចាកុងត្រាខ្ចីជើង របស់គាត់ចេញពីក្លឹបតោខៀវ​ Chelseaប៉ុន្តែយ៉ាងណាក្តី លទ្ធផលបានប្រែប្រួលទៅវិញភ្លាមៗ។

តាមដែលប្រភពដដែលបានដឹងនោះគឺថាក្លឹបតោខៀវ Chelsea ចាប់ផ្តើមរារែកភ្លាមក្រោយ ពេលដែលកីឡាករ Liam Delap បានទទួលរងរបួសដូច្នេះកីឡាករ Jackson នឹងក្លាយទៅជាគោលដៅ សម្រាប់ប្រកួតច្រើនជាងមុនមកវិញ។

Bayern បានប្រកាសមិនបន្តការចរចាឡើយ ក្រោយបានទទួលដំណឹងនេះ ហើយក៏បានបែកផ្លូវគ្នាបញ្ជូនកីឡាកររូបនេះ ត្រឡប់មកអង់គ្លេសវិញហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top