កីឡា

Sterling ប្តេជ្ញាចិត្តមិនចាក ចេញពីអង់គ្លេស តាមសំណើរធំៗ ពីអារ៉ាប់និងអាមេរិកឡើយ

Goal

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Raheem Sterling បានបញ្ជាក់ហើយថា នឹងមិនទទួលយកកុងត្រា ណាមួយដែលឆ្ងាយចេញ ពីប្រទេសអង់គ្លេសនោះទេ។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូប នេះបានទទួលសំណើរធំៗជា ច្រើនពីសំណាក់ក្លឹបនៅអារ៉ាប់ និងអាមេរិក ព្រមទាំងតួគីផងដែរ ប៉ុន្តែបានបញ្ជាក់យ៉ាង ច្បាស់ថា នឹងមិនផ្លាស់ប្តូរទីលំដៅរបស់ខ្លួន និងក្រុមគ្រួសារចេញ ពីទីក្រុងឡុងឡើយ។

កីឡាករវ័យ៣០ឆ្នាំរូប នេះស្ថិតនៅក្នុងឈុត ដែលត្រូវក្លឹបតោខៀវ Chelsea ត្រូវតែបញ្ចេញ ប៉ុន្តែរដូវក្តៅនេះ មិនមានក្លឹបណា អាចឈាន ទៅដល់ការព្រមព្រៀងគ្នា ក្នុងការផ្ទេរនោះទេក្នុងនោះមានដូចជា Fulham និង West Ham។

ដូច្នេះរយៈពេល៤ខែទៅមុខទៀតមានន័យថា Sterling នឹងត្រូវហ្វឹកហាត់ដោយ មិនមានសកម្មភាពអ្វីទាំងអស់ក្នុង ការប្រកួតរងចាំរហូត ដល់ទីផ្សារដោះដូរ បើកឡើងវិញនៅខែមករា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top