កីឡា

Fermin Lopez បង្ហើបអំពីលទ្ធភាពផ្ទេរ ទៅចូលរួម Chelsea ទោះបីចង់បន្តលេងនៅ Barca ក្តី

Goal

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Fermin Lopez ដែលកំពុងលេងឲ្យ Barcelona បច្ចុប្បន្នកំពុងមានព័ត៌មាន អំពីការផ្ទេរទៅចូលរួម ក្លឹបផ្សេងនៅក្រៅប្រទេសអេស្បាញ។

ព័ត៌មានដែលបានលេចឬ តាំងតែពីរដូវក្តៅបានបន្តកើតឡើង ទាំងដែលកីឡាករបានបញ្ជាក់ ហើយថាក្តីសុបិន្តដែលលេងឲ្យ Barcelona តែងតែនៅស្ថិត ជាប់ក្នុងចិត្តរហូតមក។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញការ ចាប់អារម្មណ៍ពិសំណាក់ក្លឹបជាច្រើនបូក រួមទាំងតោខៀវ Chelsea ផងចាប់តាំងតែពី បានក្លាយជាកីឡាករ ឈុតធំរបស់ Barcelona កន្លងមកថ្មីៗនេះ។

គួរឲ្យដឹងដែរថាកីឡាករ Lopez បានក្លាយចំណែកមួយ របស់គ្រូបង្វឹកលោក Hansi Flick កាលពីរដូវក្តៅមុន ដោយបានបង្ហាញ ខ្លួន៤០ប្រកួត ប៉ុន្តែមានការរំពឹងទុកតិចថា នឹងអាចជួយក្រុមបានច្រើន ឬយ៉ាងណានៅរដូវកាលថ្មី នេះខណៈដែលមានកីឡាករ ចំណូលថ្មីជាច្រើនបានចូលរួមក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top