កីឡា

ក្រុមបាល់ទាត់វៀតណាម ទទួលជ័យជម្នះយ៉ាងងាយស្រួលចំពោះការប្រកួតបើកឆាកដំបូងនៃវគ្គជម្រុះ U23 Asian Cup

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករ Nguyen Ngoc My និង Viktor Le បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមយកឈ្នះលើប្រទេសបង់ក្លាដែស លទ្ធផល ២-០ ក្នុងការប្រកួតបើកឆាកនៃការប្រកួតជម្រុះ U23 Asian Cup ឆ្នាំ ២០២៦ នៅកីឡដ្ឋាន Viet Tri កាលពីយប់ថ្ងៃពុធ។

ថ្វីត្បិតតែការស៊ុតចំបង្គោលទី និងរបារកាត់ជាច្រើនដងក៏ដោយ ក៏ក្រុមរបស់លោក Kim Sang-sik ទទួលបាន ៣ ពិន្ទុកាលពីថ្ងៃពុធ និងធ្វើឲ្យប្រសើរឡើងនូវភាពខុសគ្នានៃគ្រាប់បាល់របស់ពួកគេលើប្រទេសយេម៉ែនទៅកាន់កំពូលតារាងនៃពូល C ។ កីឡាករខ្សែប្រយុទ្ធ Nguyen Ngoc My និងខ្សែបម្រើ Viktor Le ទាំង ២ នាក់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ពួកគេសម្រាប់ក្រុម U23 ក្នុងការប្រកួតផ្លូវការផ្តល់ឲ្យម្ចាស់ផ្ទះ។

ជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមឈរលើកំពូលតារាងនៃពូល C មានពិន្ទុស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិ U23 យេម៉ែន ប៉ុន្តែនាំមុខដោយគ្រាប់បាល់បញ្ចូល បន្ទាប់ពីយេម៉ែនបានយកឈ្នះសិង្ហបុរី ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីព្រឹកថ្ងៃពុធ។

ការប្រកួតជម្រុះពានរង្វាន់ U23 Asian Cup 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែកញ្ញា មានក្រុមចំនួន ៤៤ យក ១១ ក្រុម។ ក្រុមដែលឈ្នះទាំង ១១ ក្រុម ជើងឯករងចំនួន ៤ និងក្រុមម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត នឹងឈានទៅកាន់ការប្រកួតដ៏សំខាន់។ វៀតណាមស្ថិតក្នុងពូល C ជាមួយបង់ក្លាដែស សិង្ហបុរី និងយេម៉ែន៕

Most Popular

To Top