កីឡា

Casemiro បន្តរស់នៅជាមួយនឹង Man UTD ទោះបីជា Al Nassrព្យាយាមទាក់ទង

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Casemiro បានសម្រេចចិត្តជ្រើសយកការបន្តលេងនៅ Man UTD ទោះបីជាមានការប៉ុនប៉ងខ្លាំង ទាក់ទងពីសំណាក់ក្លឹប Al Nassr ក្តី។

ប្រភពដដែលបានសរសេរទៀតថា មូលហេតុ ដែលស្ថិតនៅពីក្រោយការ សម្រេចចិត្តបដិសេធ មិនព្រមទទួលយកលុយ ដ៏ធំបែបនេះគឺដោយសារ តែកីឡាករប្រេស៊ីលរូបនេះកំពុងមានក្តីសង្ឃឹមថា វានឹងអាចជួយឲ្យគាតអាចរក្សា តំណែងបាននៅក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់បេសកកម្មព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២៦ខាងមុខនេះ។

គួរឲ្យដឹងដែរថាក្លឹប Al Nassr បានដាក់សំណើរជាកញ្ចប់ទឹកប្រាក់ ដ៏ច្រើនដើម្បីទាក់ទង់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ប៉ុន្តែយ៉ាងណាក្តីកីឡាករបានបញ្ជាក់ថា គាត់ នៅតែមានអារម្មណ៍សប្បាយចិត្ត នៅឡើយពេលនៅលេងជាមួយនឹង Man UTD៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top