យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថារដូវកាល នៅលីគកំពូលអង់គ្លេស អាចនឹងបិទក៏ពិតមែនប៉ុន្តែ ក្លឹបបិសាចក្រហម Man UTD នៅតែបើកទ្វា សម្រាប់ការចរចានៅឡើយជាមួយនឹង ក្លឹបទាំងឡាយណា ដែលមានបំណងចង់បានកីឡាករ អ្នកចាំទីទាំងពីរ នាក់របស់ខ្លួន។
ក្លឹប Man UTD បានបង្ហាញបំណងចង់ លក់កីឡាករអ្នកចាំទី២នាក់ ចេញគឺកីឡាករជម្រើសដំបូង Andre Onana និង Altay Bayindir ផងដែរ។
គួរឲ្យដឹងដែរថាក្រោយការ មកដល់របស់កីឡាករ Senne Lammens ក្លឹបបិសាចក្រហម Man UTD ហាក់ដូចជាមិនសូវមានការព្រួយបារម្ភទៀត ឡើយចំពោះបញ្ហានៅតំបន់ចាំទីនេះ។
ដូច្នេះក្លឹបចាំបាច់ត្រូវតែលក់កីឡាករម្នាក់ ចេញពីក្លឹបប្រសិនបើមិន អាចលក់ចេញទាំងពីរក្តី៕
ប្រែសម្រួល៖ស៊ុនលី
