កីឡា

Maguire ត្រៀមចាកចេញពីក្លឹប ខណៈសេដ្ឋីអារ៉ាប់ កំពុងចាប់អារម្មណ៍

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Harry Maguire អាចនឹងធ្វើការចាកចេញពីក្លឹបបិសាច ក្រហម Man UTD ហើយខណៈដែលបច្ចុប្បន្នកំពុង មានក្លឹបធំៗ ២នៅអារ៉ាប់ចាប់អារម្មណ៍។

ខ្សែការពារអង់គ្លេស Maguire នឹងសល់ជម្រើស២ សម្រាប់ឲ្យគេជ្រើសរើស ប្រសិនបើពិតជាចង់ចាកចេញនៅពេលនេះ ។ ពេលវេលាក្នុងការ សម្រេចចិត្ត អាចមានទៅដល់ថ្ងៃទី២៣ ខែកញ្ញាជាថ្ងៃដែលទីផ្សារដោះដូរ កីឡាកររបស់លីគ កំពូលអារ៉ាប់ត្រូវបានបិទ។

កន្លងមកក្លឹប Man UTD ​បានត្រៀមខ្លួនទៅហើយថា​​​ នឹងអាចបាត់បង់កីឡាករខ្សែ ការពារមាឌធំរូប​នេះជាមួយនឹងក្លឹប​មួយចំនួននៅអ៊ីតាលីនិងអង់គ្លេស ដោយមិនមានតម្លៃខ្លួនឡើយ ប៉ុន្តែនេះបានក្លាយទៅជាឳកាស ដើម្បីអាចប្រមូលលុយបានមកវិញ ខ្លះប្រសិនបើកីឡាករសម្រេចចិត្តចេញ៕

ប្រែសម្រួល​​​​​​៖ស៊ុនលី

Most Popular

To Top