កីឡា

លទ្ធផលការប្រកួត ក្រុមអេឡិចត្រូនិកកម្ពុជា បុរស និងនារី ជម្រុះជើងឯកពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ក្រុមកីឡាអេឡិចត្រូនិក ជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានចូលរួមការប្រកួតជម្រុះ ក្នុងព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិក ពិភពលោក ឆ្នាំ ២០២៥ “IESF Esports World Championship 2025” ប្រចាំតំបន់អាស៊ី អាគ្នេហ៍ដូចគ្នា ។

ក្រុមបុរសជម្រើសជាតិកម្ពុជា៖ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥ ។

លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា គឺចាញ់ ឥណ្ឌូណេស៊ី ១-២ ឈ្នះ ឡាវ ២-០ ឈ្នះ វៀតណាម ២-០ឈ្នះ ហ្គាំ ២-០។ រីឯវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ឈ្នះ ហ្វីលីពីន ២-០ និងវគ្គផ្តាច់ព្រ័ត្រឈ្នះ ឥណ្ឌូណេស៊ី ២-១។
ក្រុមនារីជម្រើសជាតិកម្ពុជា៖ក្រុមនារីកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 ដែលបញ្ចប់នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥ ។

លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា គឺចាញ់ ម៉ាឡេស៊ី ០-២ ឈ្នះ ឡាវ ២-០ ឈ្នះ ព្រុយណេ ២-០ ឈ្នះ ទីម័រខាងកើត ២-០ ។វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ឈ្នះ ហ្វីលីពីន ២-០ និងវគ្គផ្តាច់ព្រ័ត្រចាញ់ ម៉ាឡេស៊ី ០-២
តាមគោលការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិគឺ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់អាស៊ាន ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដូច្នេះ ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ហើយក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ដែលត្រូវឡើងទៅប្រកួតជុំចុងក្រោយ។

រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណាដែលទទួលធ្វើម្ចាស់ផ្ទះនៅជុំចុងក្រោយឡើយ៕

Most Popular

To Top