ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូបានសហការជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៤ “Korean Ambassador’s Cup 2025” នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ការប្រកួត“ Korean Ambassador’s Cup Taekwondo Competition” ធ្វើឡើងដើម្បីជំរុញការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយក្លាយជាអត្តពលិកឆ្នើមរបស់កម្ពុជា ត្រៀមឆ្ពោះទៅការប្រកួតកីឡា យុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។


ស្ថានទូតសាធារណរដ្ឋកូរ៉េបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផងដែរ ក៏ដូចជាការផ្តល់ឱកាសដល់ក្មួយៗកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា បានប្រកួតបង្ហាញនូវសមត្ថភាពបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ពីការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ដល់កីឡាករ-កីឡាការិនីទាំងអស់ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា៕





ដោយ៖លី ភីលីព
