ភ្នំពេញ ៖ ខេមរសហព័ន្ធយូដូត្រៀមបញ្ជូលគ្រូបង្វឹក និងកីឡាករ របស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងJakarta ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីខេមរសហព័ន្ធយូដូទទួលបានអនុញ្ញាតឲ្យចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់តាមប្រព័ន្ធអនឡាញពីម៉ាឡេស៊ីថា ក្រោមពីទទួលបានអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខេមរសហព័ន្ធយូដូត្រៀមបញ្ជូលគ្រូបង្វឹកមួយរូប និងកីឡាករមួយរូបចូលរួមការប្រកួត Asia Cadet & Junior Judo Championships 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងJakarta ប្រទេសឥណ្ឌូណេស៊ី។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិបានបន្តថា គ្រូបង្វឹកគឺរូបលោក និងកីឡាករ ទី ជីហាវ ជាកីឡាករក្រុមថ្នាលដែលប្រកួតលើវិញ្ញាសា ប្រយុទ្ធលើប្រភេទទម្ងន់ ៥០ គីឡូក្រាម។ លោកនឹងចេញដំណើរថ្ងៃទី៩ ខែកញ្ញា ដោយសារប្រកួតចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖លី ភីលីព

