កីឡា

តុលាការសម្រេចព្យួរទោស កីឡាករបាល់ទាត់ជនជាតិកូរ៉េខាងត្បូង Hwang Ui-jo ពីបទថតវីដេអូសិចខុសច្បាប់

កូរ៉េខាងត្បូង ៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ជនជាតិកូរ៉េខាងត្បូង Hwang Ui-jo ត្រូវបានកាត់ទោសព្យួរក្នុងបណ្តឹងឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសពីបទថតវីដេអូសិចដោយខុសច្បាប់។

តុលាការក្រុងសេអ៊ូលកណ្តាលបានតម្កល់សេចក្តីសម្រេចរបស់សាលក្រម ដោយកាត់ទោសលោក Hwang ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ព្យួររយៈពេល ២ ឆ្នាំពីបទរំលោភលើច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការផ្តន្ទាទោសឧក្រិដ្ឋកម្មផ្លូវភេទ។

តុលាការបាននិយាយថា ជនរងគ្រោះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ទោះបីជាមានអ្នកផ្សេងបានចែកចាយវីដេអូនេះក៏ដោយ វាគឺផ្អែកលើការថតរបស់ចុងចោទ។ ដោយមើលឃើញពីភាពអាម៉ាស់ផ្លូវភេទនៃការថតនោះ ចុងចោទត្រូវទទួលការស្តីបន្ទោសយ៉ាងសំខាន់។

តុលាការបានរិះគន់លោក Hwang ចំពោះការខកខានមិនទទួលបានការលើកលែងទោសពីជនរងគ្រោះ សម្រាប់ការបដិសេធការចោទប្រកាន់ក្នុងអំឡុងពេលស៊ើបអង្កេត និងសម្រាប់ការផ្តល់ព័ត៌មានលំអិតអំពីជនរងគ្រោះម្នាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ៕

Most Popular

To Top