កីឡា

Hakim Ziyech អាចវិលមកបាល់ទាត់អឺរ៉ុបវិញ ជាមួយនឹងក្លឹបនៅអេស្បាញ

GOAL

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Hakim Ziyech អាចនឹងមានលទ្ធភាពក្នុងការវិលមករកបាល់ទាត់អឺរ៉ុវិញហើយក្រោយបានចំណាយពេលមួយរយៈនៅតួគីនិងអារ៉ាប់។

អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះត្រូវបានគេមើលឃើញថាកំពុងទទួលបានចំណាប់អារម្មណ៍ជាមួយនឹងក្លឹប Sevilla ដែលកំពុងប្រកបអាជីពនៅលីគកំពូលអេស្បាញ។

ទោះបីជាទ្វាកីឡាករដោះដូរត្រូវបានបិទពិតមែននៅអឺរ៉ុបប៉ុន្តែសម្រាប់នៅអារ៉ាប់រហូតដល់ចុងខែសីហានេះកីឡាករនៅតែអាចត្រូវបានទិញលក់ជាធម្មតានៅឡើយ។ដូច្នេះបើមិនមានអ្វីប្រែប្រួលទេកីឡាករម៉ារ៉ុករូបនេះនឹងអាចផ្ទេរទៅ Sevilla ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ។

គួរឲ្យដឹងដែរថា Ziyech បានចូលរួមក្លឹប Galatasaray នៅតួគីពីក្លឹប Chelsea កាលពីឆ្នាំ២០២៣ មុនពេលដែលគាត់បានផ្ទេរអារ៉ាប់បានប្រមាណជាប៉ុន្មានខែប៉ុណ្ណោះក៏មានបញ្ហាជាមួយនឹងក្លឹបហើយកំពុងស្វែងរកក្លឹបថ្មីដើម្បីបង្ហាញខ្លួន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top