រុស្ស៊ី៖រដ្ឋមន្ត្រីកីឡារុស្ស៊ីលោក Mikhail Degtyaryov បាន ប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកីឡាអូឡាំពិករុស្ស៊ី កំពុងរៀបចំខ្លួនសម្រាប់ការចូលរួម ការប្រកួតពេញសិទ្ធិក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡាកីឡារុស្ស៊ី រដូវក្តៅ ២០២៨ នៅទីក្រុង Los Angeles យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
អត្តពលិករបស់ប្រទេសនេះ បានវិលត្រឡប់ទៅកាន់ការប្រកួតអន្តរជាតិជាបណ្តើរៗវិញហើយ បន្ទាប់ពីមានការរឹតបន្តឹង ជាច្រើនឆ្នាំទាក់ទងនឹងអ៊ុយក្រែន តាមអនុសាសន៍ដែល ចេញដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ភ្លាមៗបន្ទាប់ពីជម្លោះកើនឡើងកាលខែកុម្ភៈ ឆ្នាំ ២០២២។
លោករដ្ឋមន្ត្រីDegtyaryov បានប្រាប់ TASS នៅវេទិកាសេដ្ឋកិច្ចភាគខាងកើតនៅទីក្រុង Vladivostok ថា យើងកំពុងរៀបចំដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨ ជាមួយនឹងបញ្ជីឈ្មោះពេញលេញ។ លោកបានបន្ថែមថា យើងនឹងរៀបចំ “Spartakiad” រដូវក្តៅទី២ ជាមួយនឹងអត្តពលិកខ្លាំងបំផុត ដោយពន្យល់ថា ទាំងនេះ គឺជាការប្រកួតជម្រុះក្នុងស្រុក របស់យើងសម្រាប់កីឡាអូឡាំពិក។
លោក Degtyaryov បានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹង ចាប់ផ្តើមមើលបេក្ខជន ទាំងអស់សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅព្រឹត្តិការណ៍ក្នុងស្រុកនៅឆ្នាំក្រោយ ។ រដ្ឋមន្ត្រីរូបនេះធ្លាប់បានថ្កោលទោស នូវអ្វីដែលលោកបានពិពណ៌នាថាជា ការរើសអើង ប្រឆាំងនឹង អត្តពលិករុស្ស៊ី ត្រូវបានបង្ខំឲ្យចូល រួមក្រោមទង់ជាតិអព្យាក្រឹត និងត្រូវបានហាមឃាត់ មិនឲ្យប្រកួតប្រជែងក្រោមពណ៌ជាតិ របស់ពួកគេក្នុងកីឡាជាច្រើន។
កាលពីខែមុន កីឡាហែលទឹករុស្ស៊ី ដណ្តើមបានមេដាយចំនួន១៨ គ្រឿង ពីការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ ២០២៥ នៅប្រទេសសិង្ហបុរី ក្នុងឱកាសដំបូង របស់ពួកគេ នៃការប្រកួតចាប់តាំងពីឆ្នាំ ២០២៦ ដោយសារតែការដាក់ ទណ្ឌកម្មរបស់ IOC ។ ដោយការប្រកួតប្រជែង ក្រោមទង់អព្យាក្រឹត ក្រុមបានឈ្នះមេដាយមាសចំនួន ៦ និងបានឈរនៅលេខរៀងទី ៤ លើតារាងមេដាយ៕
