កីឡា

ស្ងាត់ៗ Chamberlain ត្រៀមផ្ទេរមកចូលរួម Birmingham City

The Goal ចេញផ្សាយនៅថ្ងៃនេះ​ បានឲ្យដឹងថា អតីតកីឡាកររបស់ជម្រើសជាតិអង់គ្លេស Alex Oxlade Chamberlain អាចនឹងផ្ទេរមកចូលរួមក្លឹប Birmingham City ទាំងគួរឲ្យភ្ញាក់ផ្អើល ។

អតីតកីឡាកររបស់ក្លឹប Arsenal និង Liverpool រូបនេះបច្ចុប្បន្នគឺពុំទាន់មានក្លឹបណាលេង នៅឡើយទេ ចាប់តាំងតែពីបានចាកចេញពីក្លឹប Besiktas ហើយបច្ចុប្បន្នកំពុងមានលេច ឬព័ត៌មាននៃការវិលត្រឡប់មកអង់គ្លេសវិញ ។

ទោះបីជាយ៉ាងណាក្តីក្លឹប Birmingham City មិនមែនជាជម្រើសតែមួយរបស់ Chamberlain នោះទេក្នុងនោះក៏មានក្លឹប Leeds ផងដែរដែលអាចចរចាកុងត្រា ជាមួយនឹងកីឡាកររូបនេះបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top