កីឡា

Onana យល់ព្រមក្នុងការផ្ទេរ ទៅលេងឲ្យTrabzonspor ក្នុងកុងត្រាខ្ចីជើង

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ អ្នកចាំទី Andre Onana បានបញ្ចប់ក្តីសុបិន្តដ៏អាក្រក់ របស់ខ្លួនហើយតាមរយៈការជ្រើស យកកុងត្រាខ្ចីជើងទៅលេងឲ្យក្លឹបTrabzonspor បណ្តោះអាសន្នសិន។

កីឡាករ Onana បានព្រមព្រៀងរួចរាល់ ទៅលេងនៅក្លឹបនៅលីគកំពូលតួគី ហើយថែមទាំងបានទទួលប្រាក់ កម្រៃទ្វេរដងទៀតផងពីក្លឹបTrabzonspor តែម្តង ។

គួរឲ្យដឹងដែរថា Onana បានផ្ទេរ មកចូលរួមក្លឹប Man UTD កាលពីឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ប្រមាណជា៤៨លានផោន ប៉ុន្តែកីឡាករកាមេរូនរូបនេះ មិនបានបំពេញការងារបាន តាមការរំពឹងទុករបស់ខ្លួននិងក្លឹបនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top