កីឡា

Liverpool យកឈ្នះម្ចាស់ផ្ទះ Burnley ទាំងប្រផិត ប្រផោយ នៅចុងម៉ោងយកបាន៣ពិន្ទុ

ការប្រកួតក្នុងទឹកដីរបស់ Burnley យប់មិញនេះធ្វើឲ្យក្រុមភ្ញៀវ ពិតជាលំបាកក្នុងការរកគ្រាប់បាល់ខ្លាំងណាស់ ខណៈដែលបានព្យាយាមស៊ុតដល់ទៅ២៧លើក ប៉ុន្តែចំគោលដៅតែ៤ដងប៉ុណ្ណោះ។

ការប្រកួតអូសបន្លាយដល់ទៅ២តង់ពេញ៩០នាទី ដោយមិនមានក្រុមណាអាចរកគ្រាប់បាល់ បាននោះទេឡើយ រហូតដល់នាទីទី៩០បូក៥បញ្ចប់ការប្រកួតទៅហើយទើប Salah ស៊ុតបាន១គ្រាប់បញ្ចូលទីបានសម្រេច។

១គ្រាប់នេះធ្វើឲ្យ Liverpool យកបាន៣ពិន្ទុបន្ថែមទៀត នៅសប្តាហ៍នេះបន្តនាំមុខគេ ក្នុងតារាងមាន១២ពិន្ទុពេញក្នុងដៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top