យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡា អេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ ដោយមាន ២ ក្រុម លើ២ ២ វិញ្ញាំសា នៅទីក្រុងសៀងហៃ ប្រទេសចិន។

នៅពេលជូនដំណើរប្រតិភូឡើងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡា អេឡិចត្រូនិកអ្នក ចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends Bang Bang និង Valorant ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។

លោកបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើម បានមេដាយទៀត»។



