កីឡា

សហព័ន្ធកីឡា ហាប់គីដូកម្ពុជា ប្រគល់វិញ្ញាបនបត្រ និងបំពាក់ខ្សែក្រវាត់ពណ៌ ក្រហមដល់សិស្សគុន ១៨នាក់

ភ្នំពេញ ៖ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីប្រគល់ វិញ្ញាបនបត្រ និងខ្សែក្រវាត់ដល់សិស្សគុនចំនួន ១៨ នាក់ដែលបានធ្វើការ ហ្វឹកហាត់រយៈពេលជិត ១២ ខែកន្លងទៅនៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃ នៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាងឲ្យប្រធានសហព័ន្ធ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក បាននិយាយថា សិស្សគុនហាប់គីដូ បានសិក្សារយៈពេល ១២ ខែ មានចំនួន ១៨ នាក់ក្នុងនោះ ៧ នាក់ កីឡាការិនីចំនួន ៣ នាក់ និងកីឡាករចំនួន ៤ នាកទទួលបានវិញ្ញាបនបត្រ បន្ទាប់ពីចំណាយពេលហ្វឹកហាត់អស់ពេល ៧ ខែ ។ ចំណែកសិស្សគុនហាប់គីដូ ១១ នាក់ កីឡាការិនីចំនួន ៤ នាក់ និង កីឡាករចំនួន ៧ នាកទទួលបានខ្សែក្រវាត់ពណ៌ក្រហម បន្ទាប់ពីចំណាយ ពេលហ្វឹកហាត់អស់ពេល ១២ ខែ។

លោកអគ្គលេខាធិការ បានបន្តថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យកីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាធនធានដ៏ល្អនាថ្ងៃអនាគត៕
ដោយ៖លី ភីលីព

Most Popular

To Top