យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Cristian Romero បានបញ្ជាក់ហើយថា រូបគាត់មិន ដែលមានបំណងក្នុង ការចាកចេញពីក្លឹបនោះទេ នៅរដូវក្តៅនេះក៏ដោយ។
កីឡាករខ្សែការពាររូបនេះធ្លាប់មាន័ត៌មាន ចចាមអារ៉ាមក្នុងការផ្ទេរ ទៅចូលរួមក្លឹប AT Madrid ផងដែរកាលពីប៉ុន្មានខែមុន ប៉ុន្តែយ៉ាងណាក្តីគឺបានសម្រេចចិត្តថា នឹងបន្តកុងត្រាថ្មីជាមួយនឹង Spurs ជាដាច់ខាត។
កីឡាករ Romero គឺជាកូនសោរដ៏ សំខាន់សម្រាប់គ្រូបង្វឹករបស់ Spurs លោក Frank នៅរដូវកាលនេះ ដោយអាចលេង បានពេញ៩០នាទីគ្រប់ការប្រកួតទាំងអស់។
រដូវកាលមុនគាត់បានស៊ុតបញ្ចូលទី ឲ្យក្រុមលើកពាន UEFA Super Cup ប៉ះនឹងក្រុមបារាំង PSG និងក៏មានឈ្មោះជាកីឡាករ ដែលបានបញ្ជូនបាល់ច្រើន ជាងគេនៅលីគកំពូល អាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
