យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករអង់គ្លេស Kobbie Mainoo កំពុងព្យាយាមក្នុង ការស្វែងរកទ្រនំថ្មី សង្ឃឹមអាចចាកចេញពី Man UTD នៅក្នុងខែមករាខាងមុខនេះ។
កីឡាករវ័យ២០ឆ្នាំរូបនេះរំពឹងទុកថា នឹងអាចធ្វើការផ្ទេរចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លឹបថ្មីបន្តទំរង់លេង និងបន្តក្តីសង្ឃឹមលេងនៅជម្រើសជាតិអង់គ្លេសព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦។
គួរឲ្យដឹងដែរថាជីវិត របស់គាត់នៅ ជាមួយនឹង Man UTD នៅរដូវកាលហាក់ ដូចជាបានធ្លាក់ចុះខ្លាំង ជាពិសេសក្រោមការដឹកនាំ របស់លោក Ruben Amorim កីឡាករខ្សែ បម្រើរូបនេះគឺ មិនស្ថិតនៅក្នុងផែនការ ឈុត១១នាក់ដំបូង របស់ក្រុមនោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
