កីឡា

Kobbie Mainoo ត្រៀមខ្លួនស្តាប់សំណើរនានានៅខែមករាខាងមុខនេះសង្ឃឹមអាចចាកចេញពី Man UTD

RT News

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករអង់គ្លេស Kobbie Mainoo កំពុងព្យាយាមក្នុងការស្វែងរកទ្រនំថ្មីសង្ឃឹមអាចចាកចេញពី Man UTD នៅក្នុងខែមករាខាងមុខនេះ។

កីឡាករវ័យ២០ឆ្នាំរូបនេះរំពឹងទុកថានឹងអាចធ្វើការផ្ទេរចេញពីទឹកដី​ Old Trafford ដើម្បីស្វែងរកក្លឹបថ្មីបន្តទំរង់លេងនិងបន្តក្តីសង្ឃឹមលេងនៅជម្រើសជាតិអង់គ្លេសព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦។

គួរឲ្យដឹងដែរថាជីវិតរបស់គាត់នៅជាមួយនឹង Man UTD នៅរដូវកាលហាក់ដូចជាបានធ្លាក់ចុះខ្លាំងជាពិសេសក្រោមការដឹកនាំរបស់លោក Ruben Amorim កីឡាករខ្សែបម្រើរូបនេះគឺមិនស្ថិតនៅក្នុងផែនការឈុត១១នាក់ដំបូងរបស់ក្រុមនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top