កីឡា

Arsenal ឆ្មក់រកគ្រាប់បាល់ បានចុងម៉ោងសន្សំ បាន៣ពិន្ទុពី Newcastle

ប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស យប់មិញនេះ ម្ចាស់ផ្ទះ Newcastle ស្វាគមន៍ក្រុមភ្ញៀវ Arsenal និងធ្វើបានល្អពេញ៩០នាទី តែមកប្រហេសចុង ម៉ោងបាត់បង់ពិន្ទុទៅវិញ។

ម្ចាស់ផ្ទះ Newcastle អាចរកគ្រាប់ បាល់បានមុនមួយគ្រាប់ដោយកីឡាករ Woltermade នៅនាទីទី៣៤ហើយអូស បន្លាយដល់នាទីទី៨៤ទើប Merino អាចរកមួយគ្រាប់បាល់ សងមកវិញឲ្យ Arsenal។

យ៉ាងណាក្តីការប្រកួត៩០នាទី បានបញ្ចប់ទៅហើយ ប៉ុន្តែនាទីបន្ថែមទី៦ពោលគឺ៩០បូក៦កីឡាករ Magalhaes បានឆ្មក់ស៊ុតបាន១គ្រាប់ បន្ថែមជួយឲ្យ Arsenal រកបានជ័យជំនះ។

៣ពិន្ទុនាទីទីចុងក្រោយនេះធ្វើឲ្យ Arsenal អាចឈរនៅកំពូលតារាងលេខរៀង ទី២មាន១៣ពិន្ទុតាមពីក្រោយហង្សក្រហម Liverpool ដែលមាន១៥ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top