កីឡា

លោក ហេង ផេង គ្រូបង្វឹក (គ្រូធំ)៖ ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នៅម៉ាឡេស៊ីដើម្បីស្ទាប់ស្ទងសមត្ថភាព និងគុណផលផ្នែកកាតា

ភ្នំពេញ៖ លោក ហេង ផេង គ្រូបង្វឹក(គ្រូធំ) បានប្រាប់ឲ្យដឹងតាមអនឡាញថា ចូលរួមការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នៅប្រទេសម៉ាឡេស៊ី ដើម្បីស្ទាប់ស្ទងសមត្ថភាព និងគុណផលផ្នែកកាតា ក្រោយពីទទួលហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីពិនិត្យមើលចំណុចពិសេស និងចំណុចខ្សោយណាខ្លះរបស់កីឡាករ-កីឡាការិនី កីឡាការ៉ាត ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅថៃ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

លោក ហេង ផេង គ្រូបង្វឹក(គ្រូធំ) បានលើកឡើងក្នុងឱកាសធ្វើដំណើរទៅចូលរួមការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងនោះសហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជូនអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី ចំនួន ៩នាក់។

លោកគ្រូបង្វឹក(គ្រូធំ) បានបន្តថា ការប្រកួតខាងលើកនេះក្នុងគោលបំណង ការប្រកួតលើនេះសម្រាប់កីឡាការិនីជាតិ និងអន្តរជាតិមានចំនួន ១៧ ក្រុម និងកីឡាករជាតិ និងអន្តរជាតិមានចំនួន ១៩ ក្រុម ។ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2022 នៅឥណ្ឌូនេស៊ី ក្រុមកាតាកីឡាការិនីកម្ពុជាទទួលបានមេដាយសំរិទ្ធ។

លោក ហេង ផេង បានបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 មានប្រទេសចូលរួមជាង ៨០ ប្រទេស ក្នុងនោះកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន ១០៤១ នាក់លើ ១៤ វិញ្ញាសា៕

ដោយ៖ លី ភីលីព

Most Popular

To Top