កីឡា

គ្រូបង្វឹក គ្រូជំនួយ និងក្រុមអត្តពលិក ១០៨នាក់ ចូលរួមសិក្ខាសាលាស្ដីពី “វិន័យ និងក្រមសីលធម៍” មុនចូលរួមប្រកួតកីឡា យុវជនអាស៊ី លើកទី៣ នៅបារ៉ែន

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកដ្ឋាន នៃអគ្គ នាយកដ្ឋានកីឡា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះបានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពី “វិន័យ និងក្រមសីលធម៍” មុនចូលរួមប្រកួតកីឡា យុវជន អាស៊ីលើកទី៣នៅប្រទេសបារ៉ែន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បាន រៀបចំស្តីវគ្គសិក្ខា សាលាស្តីពី “វិន័យ និងក្រមសីលធម៍” មុនចូលរួមប្រកួតកីឡាយុវជនអាស៊ីលើក ទី៣ នៅព្រះរាជាណា ចក្រប៉ារ៉ន នៅថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

វគ្គសិក្ខសាលានេះធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានគ្រូឧទ្ទេសចំនួន០៥នាក់ ក្នុងនោះមានចំនួន១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលត្រៀមចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករម្លែកបទពិសោធន៍ ដល់ប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី មុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡាយុវជនអាស៊ីលើក ទី៣ ឆ្នាំ២០២៥ នៅបារ៉ែន ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់ន និងការថែទាំសុខ ភាពកំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន ត្រៀមប្រកួតនៅ ព្រះរាជាណាចក្របារ៉ែន ។ ក្នុងន័យនេះ ខ្ញុំសង្ឈឹមថា លោកគ្រូអ្នកគ្រូ និងទទួលបានចំណេះដឹង បទពិសោធន៍ថ្មី វគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនី ប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕

Most Popular

To Top