ឥណ្ឌូណេស៊ី៖ ប្រធានកីឡាបាល់ទាត់ឥណ្ឌូណេស៊ី និងជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Erick Thohir បានបដិសេធការចោទប្រកាន់ថា ឥណ្ឌូណេស៊ីមានឥទ្ធិពលលើការដាក់ទណ្ឌកម្មធ្ងន់ធ្ងររបស់សហព័ន្ធកីឡាពិភពលោក “FIFA” មកលើប្រទេសម៉ាឡេស៊ីចំពោះការក្លែងបន្លំឯកសាររបស់កីឡាករបរទេស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
FIFA បានដាក់ពិន័យជាប្រាក់ចំនួន ៤៣៨,៧០០ លើសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) កាលពីថ្ងៃទី ២៦ ខែកញ្ញា និងបានហាមឃាត់កីឡាករចំនួន ៧ នាក់របស់ម៉ាឡេស៊ីចំពោះមិនឲ្យមានសកម្មភាពទាក់ទងនឹងបាល់ទាត់រយៈពេល ១២ ខែសម្រាប់ការក្លែងបន្លំឯកសារ។
បន្ទាប់ពីបញ្ហានេះ ការចោទប្រកាន់បានលេចឡើងយ៉ាងឆាប់រហ័សក្នុងប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា ឥណ្ឌូនេស៊ីបានដើរតួនាទីក្នុងការជះឥទ្ធិពលលើការសម្រេចចិត្តរបស់ FIFA។
លោក Tunku Ismail Idris ជាព្រះអង្គម្ចាស់ Johor និងជាប្រធានក្លឹប Johor Darul Tazim ដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីបានចែករម្លែកអត្ថបទមួយពីសារព័ត៌មាន SBWTF នៅថ្ងៃទី ២៨ ខែកញ្ញា ដែលបានរិះគន់ការដាក់ទណ្ឌកម្មដោយលើកឡើងថា វាជាភស្តុតាងនៃស្តង់ដារទ្វេរដងរបស់ FIFA ។ អត្ថបទនេះរួមបញ្ចូលរូបថតរបស់ Thohir ជាមួយប្រធាន FIFA លោក Gianni Infantino ដែលជំរុញឲ្យមានការសង្ស័យអំពីការចូលរួមរបស់ឥណ្ឌូនេស៊ី។
Telusur បានរាយការណ៍ថា លោកបានចោទប្រកាន់ថា ភាគីជាច្រើនកំពុងព្យាយាមមានឥទ្ធិពលលើ FIFA ក្នុងអំឡុងពេលជួបជាមួយប្រធាន FIFA លោក Gianni Infantino នៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបន្ថែមថាមួយថ្ងៃមុនការសម្រេចដាក់ទណ្ឌកម្ម លោក Infantino បានថតរូបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
