យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងធ្វើការងារចរចាជាមួយនឹងក្លឹប Benfica ហើយដើម្បីអាចផ្ទេរយកកីឡាករវ័យក្មេងឆ្នើមម្នាក់មករួមក្លឹប។
កីឡាករ Goncalo Oliveira បានក្លាយជាគោលដៅដ៏មានសក្តានុពលរបស់ក្លឹប Barcelona ហើយជឿជាក់ថាការផ្ទេរនឹងអាចធ្វើឡើងទៅបានឆាប់ៗនេះទោះបីជាកីឡាករ១៩ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ Benfica នៅឡើយក្តី។
ប្រភពដដែលបានឲ្យដឹងទៀតថាតាមពិតទៅតំណាងរបស់ក្លឹបនិងភ្នាក់ងារកីឡាករបានជួបគ្នាចរចាតាំងតពីពេលដែល Barcelona កំពុងប្រកួតប៉ះ PSG ចុងក្រោយក្នុងពានរង្វាន់ Champions League មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
