ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួង ការពារជាតិដណ្តើមមេដាយ សរុបចំនួន ២១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ធំ ដណ្តើមមេដាយចំនួន ៦ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នេះ ហើយការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត សមាជិតប្រតិបតិ្តសហព័ន្ធ និងតំណាងប្រតិភូកីឡា រាជធានីខេត្តទំាង ១៦នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ចូលរួមបិទ ការប្រកួតកីឡា អត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៥ នៅហពុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រុមកីឡាករ- កីឡាការិនីក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ១៣ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ធំ ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីពោធិ៍សាត់ដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីខេត្តស្ទឹងត្រែង ដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយប្រាក់ ២គ្រឿង។

ចំណែកក្រុមកីឡាករ-កីឡាការិនីខេត្តកំពត ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ក្រុមកីឡាករ-កីឡាការិនីខេត្តព្រៃវែង ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ខេត្តកណ្តាល និងខេត្តកំពង់ចាមដណ្តើមមេដាយប្រាក់១ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ រៀបចំឡើងដោយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅទីលានចំនួន ២ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ការប្រកួតឆ្នាំនេះមានរាជធានីខេត្តទំាង ១៤ និងក្រសួងចំនួន ២ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ៕









