ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនបាល់ អន្តរជាតិកម្រិត៣ “ ITF Regional Coaching Advanced Players Tutors Coures” ដែលមានរយៈពេល ៦ ថ្ងៃដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា ។

កញ្ញា ស៊ុម ចន្តា អ្នកសម្របសម្រួល វគ្គបណ្តុះបណ្តាល បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូន បាល់អន្តរជាតិ កម្រិត៣ មានសិក្ខាកាមជាតិ និងអន្តរជាតិចំនួន ១៤ នាក់មកពី ៨ ប្រទេស ក្នុងនោះស្រី ៤ នាក់ និងបុរស ១០ នាក់ ។ បង្រៀនដោយលោក Jonathan stubbs អ្នកជំនាញកីឡាវាយកូនបាល់ជនជាតិអង់គ្លេស និងលោកគ្រូ Kamran Khalil អ្នកជំនាញកីឡា វាយកូនបាល់ប៉ាគីស្ថាន ជាមន្រ្តីមកពីសហព័ន្ធកីឡា វាយកូនបាល់អន្តរជាតិ “ITF”។

អ្នកសម្របសម្រួល វគ្គបណ្តុះបណ្តាល បានបន្តថា វគ្គបណ្តុះបណ្តានេះ យើងមាន គ្រូបង្វឹកកម្ពុជាម្នាក់ ចូលរួមក្នុង ចំណោម គ្រូបង្វឹក អន្តរជាតិ១៤ នាក់ គឺលោក ឃ្លាំង ពន្លក បន្ទាប់ពីរូប លោកប្រឡង់ជាប់ថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា វាយកូនបាល់ អន្តរជាតិកម្រិត ២ ។ វគ្គនេះបានដំណើរទៅ បានយ៉ាងរលូនមការ ប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា៕






