កីឡា

Man City យកឈ្នះ​ Brentford បានតែ១គ្រាប់គត់ យក៣ពិន្ទុសប្តាហ៍នេះ

RT News

ប្រកួតយប់មិញក្នុងទឹកដីរបស់ Brentford ក្រុមភ្ញៀវធ្វើមិនសូវបានល្អខ្លាំងទេ ដោយអាចស៊ុតបញ្ចូលទី បានត្រឹមតែ១គ្រាប់តាំងតែពីនាទីទី៩មកម្ល៉េះ។

កីឡាករខ្សែប្រយុទ្ធ Erling Halaand ជាអ្នកស៊ុតបញ្ចូលទីតាំងពីនាទីទី៩ ហើយក៏មិនមានគ្រាប់បញ្ចូលទីគ្នា ណាកើតឡើងទៀតដែល។

ម្ចាស់ផ្ទះគ្រប់គ្រងបាល់បានតិច ជាងបង្កើតឳកាសបានតិចជាង និងស៊ុតចំគោលដៅ បានតែ១ដងគត់ក្នុងការប្រកួត ដល់ទៅ៩០នាទីខណៈដែល Man City ព្យាយាមស៊ុតដល់ទៅ១០ និងគ្រប់គ្រងបាល់បាន់ទៅដល់៧០ភាគរយ។

យ៉ាងណាក្តីជ័យជំនះទាំងប្រផិត ប្រផោយយប់មិញនេះធ្វើឲ្យ Man City យកបាន៣ពិន្ទុសន្សំបានបន្ត នៅលេខរៀងទី៥ក្នុងលីគឈរបន្ទាប់ពី Arsenal, Liverpool, Spurs និង Bournemouth៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top