The Goal ចេញភ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារនិងជាប្រធានក្រុមរបស់ក្លឹប Crystal Palace កំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបបូករួមទាំង Liverpool និង Bayern Munich ផង។
ចុងក្រោយនេះគេជឿជាក់ថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ផ្តើមធ្វើការចរាចជាមួយនឹងMarc Guehiកីឡាកររូបនេះហើយទាំងដែលបានដឹងហើយថាគាត់ជាកីឡាករគោលដៅរបស់ក្លឹប Liverpool ក្តី។
Marc Guehi បច្ចុប្បន្នមានកុងត្រាត្រឹមតែចុងរដូវកាលប៉ុណ្ណោះជាមួយនឹងក្លឹប Crystal Palace ប៉ុន្តែក៏មិនទាន់មានផែនការចរចាបន្តកុងត្រានៅឡើយដែរខណៈ ដែលមានព័ត៌មានជាច្រើនបានអះអាងថាគាត់នឹងអាចត្រូវបានលក់ចេញនៅខែមករាខាងមុខនេះហើយ៕
ប្រែសម្រួល៖ ស៊ុនលី
