The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអ្នកចាំទី Andre Onanaបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យក្នុងរយៈពេលទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះលេងខ្ចីជើងឲ្យក្លឹបតួគី Tranbzonspor ។
អ្នកចាំទីរូពនេះបានផ្ទេរចេញពីក្លឹបយក្សនៅអង់គ្លេសបិសាចក្រហម Man UTD តាំងតែពីដើមរដូវកាលមកម្ល៉េះក្រោយពេលដែលក្លឹបបានផ្តល់តំណែងនេះឲ្យកីឡាករ Senne Lammens ។
ធ្លាប់ជាកីឡាករល្អបំផុតរបស់ពិភពលោកកាលពីឆ្នាំ២០២៣ប៉ុន្តែ Onana មិនបានបានបង្ហាញទំរង់លេងល្អទៀតឡើយនៅឆ្នាំបន្តបន្ទាប់ហើយបានផ្ទេរចេញក្នុងនាមជាកីឡាករខ្ចីជើងតែម្តង។
ក្លឹបតួគីបានបង្ហាញជំហក្នុងការសុំចរចាដើម្បីទិញដាច់កីឡាកររូបនេះតែម្តងប៉ុន្តែ Man UTD មិនមានដាក់លក្ខខណ្ឌណាមួយសម្រាប់ចចារទិញលក់ដូចកីឡាករផ្សេងទៀតនោះទេ។ យ៉ាងណាក្តី Tranbzonspor ក៏បានចាប់ផ្តើមសាកល្បងវិធីសាស្ត្រចចារមួយចំនួនបន្ថែមទៀតដែរជាមួយនឹងក្លឹបអង់គ្លេសនេះក្នុងការផ្ទេរកុងត្រាកីឡាករ Onana ឲ្យបាននៅក្រោយខែមិថុនា ឆ្នាំ២០២៦ ដែឡលជាចុងបញ្ចប់នៃកុងត្រារបស់គាត់៕
ប្រែសម្រួល៖ ស៊ុនលី
