ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ “ ITF Regional Coaching Advanced Players Tutors Coures” ដែលមានរយៈពេល ៦ ថ្ងៃដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា។

កញ្ញា ស៊ុម ចន្តា អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ មានសិក្ខាកាមជាតិ និងអន្តរជាតិចំនួន ១៤ នាក់មកពី ៨ ប្រទេស ក្នុងនោះស្រី ៤ នាក់ និងបុរស ១០ នាក់ ។ បង្រៀនដោយលោក Jonathan stubbs អ្នកជំនាញកីឡាវាយកូនបាល់ជនជាតិអង់គ្លេស និងលោកគ្រូ Kamran Khalil អ្នកជំនាញកីឡាវាយកូនបាល់ប៉ាគីស្ថាន ជាមន្រ្តីមកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។


អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល បានបន្តថា វគ្គបណ្តុះបណ្តានេះ យើងមានគ្រូបង្វឹកកម្ពុជាម្នាក់ចូលរួមក្នុងចំណោមគ្រូបង្វឹកអន្តរជាតិ១៤ នាក់ គឺលោក ឃ្លាំង ពន្លក បន្ទាប់ពីរូបលោកប្រឡង់ជាប់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត ២ ។ វគ្គនេះបានដំណើរទៅបានយ៉ាងរលូនមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា៕





ដោយ៖ លី ភីលីព
