កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣នាក់ចូលរួម Vietnam National Swimming and Fin Swimming Championships នៅ វៀតណាម

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាហែលជើងទា Vietnam National Swimming and Fin Swimming Championships ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានរយៈពេល ៧ ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងស្ទាប់ស្ទង់របស់ក្រុមកីឡាករ-កីឡាការិនិជើងទាកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់បញ្ជូនក្រុមជម្រើសជាតិ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ចំនួន ៣រូប រួមមានគ្រូបង្វឹក ១រូប កីឡាករ ១រូប និងកីឡាការិនី ១រូប ទៅចូលរួមការប្រកួត Vietnam National Swimming and Fin Swimming Championships ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក ហែម គីរី អគ្គលេខាធិការ បានបន្តថា សមាសភាពចូលរួមមាន លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក កីឡាការិនី កាំង មុយនីន និងកីឡាករ ទួន ទិត្យសត្យា។កីឡាការិនី កាំង មុយនីន ធ្លាប់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៃប្រភេទកីឡាហែលទឹកជើងទានេះ និងឈ្នះមេដាយជូនសហព័ន្ធ និងប្រទេសជាតិផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top