កីឡា

Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ មានទ្រព្យសម្បត្តិ ទៅដល់ខ្ទង់ពាន់លានដុល្លារជាលើកដំបូង

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលចូលរួមក្នុងជួរមហាសេដ្ឋី ដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារ។

របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយបើយោង តាមការគណនារបស់កាសែត Bloomberg ។ ប្រភពដដែលនេះបានរាយការណ៍កាលពីថ្ងៃពុធថា អត្តពលិកវ័យ៤០ឆ្នាំរូបនេះបានចូលទៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់ បានកើនឡើងដល់១,៤ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់ Ronaldo បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីគាត់បានចុះ កិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំជាមួយ ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃជាង៤០០លានដុល្លារ។

ក្នុងអាជីពរបស់គាត់ តារាសញ្ជាតិប៉ទុយហ្គាល់រូបនេះបានលេងឱ្យក្លឹបកំពូលមួយចំនួននៅអឺរ៉ុប រួមទាំង Manchester United និង Real Madrid បានឈ្នះពានរង្វាន់ UEFA Champions League ចំនួន៥ដង រួមជាមួយនឹងពានរង្វាន់ ជាច្រើនទៀត ។ គាត់ក៏បានទទួលពានរង្វាន់ Ballon d’Or ដែលជាពានរង្វាន់ដល់ កីឡាករបាល់ទាត់ ល្អបំផុតរបស់ពិភពលោក ចំនួន៥ដងផងដែរ។

គួរឲ្យដឹងដែរថាការផ្លាស់ប្តូរដែលនឹកស្មានមិនដល់របស់ Ronaldo ទៅ Al-Nassr ក្នុងឆ្នាំ២០២៣ ។នៅទីនោះគាត់រកបានប្រហែលជា ២០០ លានដុល្លារ ក្នុងមួយឆ្នាំ ហើយអនុញ្ញាតឱ្យគាត់វ៉ាដាច់គូប្រជែង យូរអង្វែងរបស់គាត់គឺ Lionel Messi របស់អាហ្សង់ទីន គិតជាប្រាក់ចំណូល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top