កីឡា

ម្ចាស់ជើងឯកពិភពលោកហែលទឹកអ៊ីតាលី ហាមឃាត់ព្យួររយៈពេល ៩០ថ្ងៃ បន្ទាប់ពីចោរកម្មនៅព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី

អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីម្ចាស់ជើងឯកហែលទឹកពិភពលោកឆ្នាំ ២០២២ របស់ប្រទេសអ៊ីតាលី នាង Benedetta Pilato និងកីឡាការិនីហែលទឹកអ៊ីតាលីម្នាក់ទៀតត្រូវបានហាមឃាត់រយៈពេល ៩០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ពីបទលួចគ្រឿងសម្អាងនៅអាកាសយានដ្ឋាន Singapore Changi ។

អ្នកទាំង ២ ត្រូវបានគេចាប់បានដៃក្រហមពេលវិលមកវិញពីការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ដែល Pilato ដណ្ដើមបានសំរឹទ្ធក្នុងវិញ្ញាសារបៀបកង្កែបរត់ចម្ងាយ ៥០ ម៉ែត្រ។

សហព័ន្ធបានប្រកាសថា ដោយសារការពិតត្រូវបានបង្ហាញដោយការស៊ើបអង្កេត និងកិច្ចសហប្រតិបត្តិការរបស់អត្តពលិកទាំង២នាក់ បានទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេ ព្រះរាជអាជ្ញានៃសហព័ន្ធកីឡាហែលទឹកអ៊ីតាលីបានសម្រេចផ្អាកពួកគេរយៈពេល ៩០ ថ្ងៃ ពីសកម្មភាពទាំងអស់ចាប់ពីថ្ងៃនេះ។

ការដាក់ទណ្ឌកម្មនេះចំពោះកីឡាការិនី Pilato អាយុ ២០ ឆ្នាំ និងកីឡាការិនី Chiara Tarantino អាយុ ២៣ ឆ្នាំពីការចូលរួមក្នុងការប្រកួតជើងឯកវគ្គខ្លីអឺរ៉ុបក្នុងខែធ្នូនៅប្រទេសប៉ូឡូញ។ អ្នកទាំង ២នាក់ត្រូវបានប៉ូលិសសិង្ហបុរីចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែសីហា បន្ទាប់ពីបានលួចផលិតផលគ្រឿងសម្អាងចំនួនពីរពីហាងទំនិញគេចពន្ធនៅអាកាសយានដ្ឋានសិង្ហបុរី។ ពួកគេអាចត្រឡប់ទៅប្រទេសអ៊ីតាលីវិញនៅថ្ងៃទី ២០ ខែសីហា បន្ទាប់ពីអាជ្ញាធរអ៊ីតាលីបានធ្វើអន្តរាគមន៍។

កីឡាការិនី Pilato បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីនោះថា នាងត្រូវបានជាប់ពាក់ព័ន្ធក្នុងការលួចនេះ។ កីឡាការិនី Pilato បានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Budapest កាលពី ៣ ឆ្នាំមុនបានសរសេរថា តាមបទពិសោធន៍នេះ ខ្ញុំទាញមេរៀនដ៏អស្ចារ្យស្តីពីការប្រុងប្រយ័ត្ន ទំនួលខុសត្រូវបុគ្គល និងតម្លៃរបស់មនុស្សជុំវិញខ្ញុំ៕

Most Popular

To Top