ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះក្រុមបាល់ទាត់អតីតព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញទទួលបាន ៣ពិន្ទុដូចគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមទំាង ២ យកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ។

ក្រុលោក ស្រី ស៊ីយ៉ាលុច មន្ត្រីការិយាល័យអប់រំកាយនិងកីឡាបានប្រាប់ឲ្យដឹងថា មបាល់ទាត់អតីតព្រះខ័នរាជស្វាយរៀងបានយកឈ្នះលើក្រុមបាល់ទាត់ ហ្គាសសុវត្ថិភាព ដោយលទ្ធផល ៥ ទល់នឹង១ ខណៈក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញក៏បានយកឈ្នះលើក្រុមបាល់ទាត់ នាវាលឿង ដោយលទ្ធផល ៣ ទល់នឹង ០ ដូច្នេះ ក្រុមបាល់ទាត់អតីតព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញទទួលបាន ៣ពិន្ទុដូចគ្នានៅសប្តាហ៍ទី១ ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោកមន្ត្រីការិយាល័យអប់រំកាយ និងកីឡា បានបន្តថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ប្រចាំឆ្នាំ២០២៥ មានក្រុមចូលរួមចំនួន ៥ ក្រុមរួមមាន ក្រុមបាល់ទាត់អតីតព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់អតីតព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់ ហ្គាសសុវត្ថិភាព ក្រុមបាល់ទាត់ នាវាលឿង និងក្រុមបាល់ទាត់ រាជសីហ៍ ដែលធ្វើការប្រកួតនៅទីលាន វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ និង វិទ្យាល័យ ជាស៊ីមបឹងកេងកង៕





ដោយ៖លី ភីលីព
